ថោន ចាត់ទុកលើសពីកីឡា សម្រាប់ព្រឹត្តិការណ៍ ធឿន ធារ៉ា និងគុនខ្មែរ ប៉ះក្រុមអ្នកប្រយុទ្ធអាមេរិក
សករាជមួយថ្មីទៀតសម្រាប់គុនខ្មែរសហការរៀបចំមហាព្រឹត្តិការណ៍គុនខ្មែរ-សហរដ្ឋអាមេរិកនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ក្នុងនោះលោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហាព្រឹត្តិការណ៍នេះដោយបញ្ជាក់ច្បាស់ៗថាមួយកម្មវិធីធំនេះពិតជាចំណេញខ្លាំងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ថ្នាក់ដឹកនាំរូបនេះបន្ថែមថាផ្លែផ្កាដែលនឹងទទួលបានពីមួយព្រឹត្តិការណ៍នេះរួមមានការផ្សព្វផ្សាយក្បាច់គុនខ្មែរបុរាណរបស់យើងទៅដល់សហរដ្ឋអាមេរិក ការពាំនាំនូវវប្បធម៌អរិយធម៌ខ្មែរ និងជំរុញផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រទេសកម្ពុជា។ ស្របគ្នាដែរ ទីប្រឹក្សារូបនេះបានដាក់ក្តីសង្ឃឹមថាបើសិនជាមួយព្រឹត្តិការណ៍នេះកីឡាករគុនខ្មែររបស់យើងផ្តួល ឬយកឈ្នះគ្រប់គូនោះច្បាស់ណាស់លោកថាគុនខ្មែរនឹងក្រសោបបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអាមេរិក និងពិភពលោកជាក់ជាពុំខាន។…
លោក Tommy Kim ត្រៀមខ្សែក្រវាត់រង្វាន់ឈុតធំ២ខ្សែ សម្រាប់កីឡាករជើងថ្មីដែលមានសមត្ថភាព
ក្នុងឱកាសចុះអនុស្សារណៈនៃកិច្ចសហការណ៍រៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី៤ និងមហាព្រឹត្តិការណ៍តន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស លោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនបានបញ្ជាក់ច្បាស់ៗថាសម្រាប់រដូវកាលថ្មីស្ថានីយក៏ដូចជាដៃគូឧបត្ថម្ភនឹងត្រៀមខ្សែក្រវាត់២គ្រឿងថ្មីទៀតសម្រាប់ដាក់ឱ្យអ្នកប្រដាល់គុនខ្មែរឱ្យចូលខ្លួនវាយដណ្តើមក្នុងរជ្ជកាលថ្មីនេះ ពិសេសគឺពន្លកថ្មី និងកីឡាករដែលមិនទាន់មានខ្សែក្រវាត់កាន់កាប់នៅឡើយ។ លើសពីនេះ បុរសមានឈ្មោះពិតថា គីម…