Skip to content
    ទំព័រដើម  »  កីឡាជាតិ

ថោន ចាត់ទុកលើសពីកីឡា សម្រាប់ព្រឹត្តិការណ៍ ធឿន ធារ៉ា និងគុនខ្មែរ ប៉ះក្រុមអ្នកប្រយុទ្ធអាមេរិក

សករាជមួយថ្មីទៀតសម្រាប់គុនខ្មែរសហការរៀបចំមហាព្រឹត្តិការណ៍គុនខ្មែរ-សហរដ្ឋអាមេរិកនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ក្នុងនោះលោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហាព្រឹត្តិការណ៍នេះដោយបញ្ជាក់ច្បាស់ៗថាមួយកម្មវិធីធំនេះពិតជាចំណេញខ្លាំងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ថ្នាក់ដឹកនាំរូបនេះបន្ថែមថាផ្លែផ្កាដែលនឹងទទួលបានពីមួយព្រឹត្តិការណ៍នេះរួមមានការផ្សព្វផ្សាយក្បាច់គុនខ្មែរបុរាណរបស់យើងទៅដល់សហរដ្ឋអាមេរិក ការពាំនាំនូវវប្បធម៌អរិយធម៌ខ្មែរ និងជំរុញផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រទេសកម្ពុជា។

ស្របគ្នាដែរ ទីប្រឹក្សារូបនេះបានដាក់ក្តីសង្ឃឹមថាបើសិនជាមួយព្រឹត្តិការណ៍នេះកីឡាករគុនខ្មែររបស់យើងផ្តួល ឬយកឈ្នះគ្រប់គូនោះច្បាស់ណាស់លោកថាគុនខ្មែរនឹងក្រសោបបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអាមេរិក និងពិភពលោកជាក់ជាពុំខាន។

មហាព្រឹត្តិការណ៍ គុនខ្មែរ-សហរដ្ឋអាមេរិកមានទាំងអស់ ៦គូហើយក៏ជាវិលត្រឡប់ចូលសង្វៀនប្រកួតវិញរបស់អ្នកលេងពូថៅដៃធឿន ធារ៉ា ក្រោយខកខានជា៤ខែមកនេះ។ សម្រាប់ការប្រកួតធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ យប់តទៅនៅក្រុងសៀមរាបខេត្តសៀមរាប៕