ទម្លាប់មិនផឹកភេសជ្ជៈកំប៉ុង ជួយយុវជន លី សាន្ត មានការលូតលាស់ និងសុខភាពល្អ
យុវជន លី សាន្ត សមាជិកក្រុមបាល់ទាត់សាលាអន្តរជាតិ អេស អាយ អេស ដែលជាក្រុមចំណូលថ្មីសម្រាប់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ បានលើកឡើងក្នុងការសួរនាំរបស់ AMS Sports ជុំវិញការលេងក្នុងពានរង្វាន់មួយនេះដោយរូបគេបានថាខ្លួនពិតជាសប្បាយរីករាយជាខ្លាំងដែលសាលាដាក់ពាក្យចូលរួម…
អ្នកគ្រប់គ្រងក្រុមសាលាអន្តរជាតិ អេស អាយ អេស បង្ហាញជំហរចូលរួមពានរង្វាន់ជើងឯកវិទ្យាល័យរយៈពេលវែង
លោក ង៉ែត ច័ន្ទវាស្នា អនុប្រធានផ្នែកចំណេះទូទៅភាសាខ្មែរ និងក៏ជាអ្នកគ្រប់គ្រងទូទៅសម្រាប់ក្រុមបាល់ទាត់នៃសាលាអន្តរជាតិ អេស អាយ អេស បានលើកឡើងជុំវិញហេតុផលខ្លះៗដែលបណ្តាលចិត្តឱ្យសាលារបស់លោកមកចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលថ្មីនេះ ក៏ព្រោះតែថ្នាក់ដឹកនាំសាលាផ្ទាល់ចង់លើកកម្ពស់វិស័យកីឡាឱ្យកាន់តែផុសផល ពិេសសការបញ្ចៀសសិស្សានុសិស្សយកពេលទំនេរពីការសិក្សាធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម។ លោកបន្តថាថ្វីបើសមាសភាពក្រុមកីឡាករលោកនៅមានកម្រិតក៏ពិតមែន…
