យុវជន លី សាន្ត សមាជិកក្រុមបាល់ទាត់សាលាអន្តរជាតិ អេស អាយ អេស ដែលជាក្រុមចំណូលថ្មីសម្រាប់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ បានលើកឡើងក្នុងការសួរនាំរបស់ AMS Sports ជុំវិញការលេងក្នុងពានរង្វាន់មួយនេះដោយរូបគេបានថាខ្លួនពិតជាសប្បាយរីករាយជាខ្លាំងដែលសាលាដាក់ពាក្យចូលរួម ពិេសសខ្លួនផ្ទាល់បានក្លាយជាចំណែកមួយតូចក្នុងការប្រកួតប្រជែងមួយនេះ។
ស្របគ្នាដែរ ឆ្លើយតបជុំវិញកត្តាកាយសម្បទារបស់ខ្លួន យុវជនវ័យ១៧ឆ្នាំរូបនេះបានឆ្លើយដោយមិនលាក់លៀមអំពីរបៀបរបបនៃការហូបចុកជាប្រចាំរបស់ខ្លួន ដើម្បីទទួលបានរូបរាងមាំមួន លូតលាស់ពេញលេញ និងមិនងាយក្នុងការឈឺថ្កាត់នានា សិស្សថ្នាក់ទី១១រូបនេះបានថាខ្លួនមិនដែលទទួលទាននៅភេសជ្ជៈកំប៉ុង ការមិនសូវហូបរបស់ដែលសំបូរជាតិខ្លាញ់ខ្ពស់ ដោយជួសមកវិញជាមួយនឹងការផឹកទឹកឱ្យបានច្រើន និងទឹកដោះគោស្រសរៀងរាល់ព្រឹក៕
