សាងទម្លាប់ល្អសម្រាប់ខ្លួនឯង! អាជីវករម្នាក់នៅផ្សារចាស់រៀបកាលវិភាគហាត់លោតទាត់សីដក់ជាប្រចាំដើម្បីសុខភាព
ប្រិយមិត្តឧស្សាហ៍ជិះកាត់តាមបណ្តោយបរិវេណសួនមុខវត្តបទុមវតីតែងតែឃើញមានប្រជាពលរដ្ឋលេងកីឡាជាច្រើនប្រភេទក្នុងនោះមានទាំងវាយសី រាំ និងរត់ជាដើម។ សម្រាប់លោក សេង សុផល្លី ជាអ្នកចូលចិត្តលេងកីឡាទាត់សីដក់បានថាលោកចាប់អារម្មណ៍លេងកីឡានេះខ្លាំងកាលពីឆ្នាំ២០២២ ប៉ុន្តែកន្លងមកលោកធ្លាប់តែលេងសីដក់ប្រភេទជារង្វង់។ បុរសវ័យ៤២ឆ្នាំដដែលបន្តថាចាប់អារម្មណ៍លេងសីដក់បែបស្តង់ដារប្រកួតមានសំណាញ់ មានតារាងនេះក៏ព្រោះចំណុចពិសេសមួយគឺការហត់ផ្តាច់គ្រាប់សីដែលជាចំណូលចិត្តរបស់លោក។ ទន្ទឹមគ្នាដែរ បុរសមានមូលដ្ឋានក្នុងខណ្ឌដូនពេញខាងលើសារភាពថាដំបូងពេលចូលលេងសីដក់បែបតារាងនេះដំបូង…