ហែមថុន វិទីនី ទម្លាយធាតុផ្សំចម្បងដែលគួរមានសម្រាប់អ្នកចង់ក្លាយជាកីឡាករកីឡាការិនីហែលទឹកអាជីព
កញ្ញា ហែមថុន វិទីនី គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជាបានបង្ហាញនៅចំណុចសំខាន់មួយចំពោះអ្នកចង់ក្លាយខ្លួនជាកីឡាករហែលទឹកអាជីពគួរមាន នោះគឺជាក្តីស្រឡាញ់ពិតប្រាកដលើវិស័យកីឡាក្នុងទឹកមួយនេះ។ អតីតកីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជារូបនេះ ពន្យាល់ថាកីឡាហែលទឹកទាមទារឱ្យកីឡាករ-កីឡាការិនីដែលចូលរួមត្រូវហ៊ានលះបង់ច្រើនទាំងពេលវេលា ទាំងសម្រស់ ចំពោះការហ្វឹកហាត់ខ្លាំង។ កញ្ញា ហែមថុន វិទីនី…
ហែមថុន វិទីនី ពន្យល់ដើមចមសម្បូរកីឡាករ កីឡាការិនីកូនកាត់ក្នុងជំរំជម្រើសជាតិហែលទឹក
កញ្ញា ហែមថុន វិទីនី គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជាបានលើកឡើងចំពោះករណីសម្បូរធនធានកីឡាករ-កីឡាការិនីកូនកាត់បរទេសច្រើនក្នុងសហព័ន្ធខ្មែរកីឡាហែលទឹកច្រើននោះ ក៏ព្រោះតែកត្តាក្មេងៗកូនកាត់ទាំងនោះជាសិស្សដែលសិក្សានៅសាលាឯកជន មានមូលដ្ឋានគ្រឹះលើការហែលទឹកស្រាប់ មានភាពសម្របខ្លួនជាមួយទឹកបានល្អទៀតនោះជាហេតុដែលពួកគេទាំងអស់នោះមានការវិវឌ្ឍលឿនជាងក្មេងៗកូនខ្មែរសុទ្ធ ក្មេងៗមកពីសាលារដ្ឋ ឬធនធានមកពីតាមបណ្តាខេត្ត។ យ៉ាងណាអ្នកគ្រូបង្វឹកកូនអ្នកទីក្រុងភ្នំពេញដដែលក៏បានសង្កត់ធ្ងន់ថា មិនមែនកីឡាករ-កីឡាការិនីដែលមកពីសាលារដ្ឋ ឬកូនអ្នកមកពីតាមបណ្តាខេត្តស្រុកមិនមានសមត្ថភាពប្រជែងជាមួយប្រភេទក្មេងៗកូនកាត់តែម្តងនោះទេ…