ថោន បញ្ជាក់ពីចំណុចសំខាន់ៗនៃការនាំ គុនខ្មែរ ទៅកូរ៉េខាងត្បូងជាលើកដំបូង
ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports ឯកឧត្តម ហាក់ សុខហេង បានលម្អិតអំពីចំណុចសំខាន់ៗសម្រាប់ការនាំកីឡាករគុនខ្មែររបស់យើងទៅប្រកួតនៅទឹកដីប្រទេសកូរ៉េខាងត្បូងលើកដំបូងនេះថា ការចេញក្រៅស្រុកលើកនេះគឺជាការរៀបចំទាំងស្រុកពីខាងភាគីស្ថានីយផ្ទាល់ជាមួយនិងអ្នកឧបត្ថម្ភកម្មវិធី។ ថ្នាក់ដឹកនាំដដែលបន្ថែមទៀតថាកន្លងមកថោនត្រឹមតែនាំក្រុមកីឡាករគុនខ្មែរទៅប្រកួតតាមសង្វៀនរបស់ប្រទេសគេស្រាប់ៗ ប៉ុន្តែលើកនេះចេញទៅឈុតធំមានទាំងកីឡាករ អ្នកបច្ចេកទេសផ្សាយ និងក្រុមភ្លេងជាដើម។…
ថោន បង្ហើបពីគន្លឹះដែលនាំឱ្យខ្លួន ឈរជាប៉ុស្តិ៍លេចធ្លោលើការបង្កើតកម្មវិធីគុនខ្មែរ
ក្នុងកម្មវិធីបើកជាផ្លូវការនៃសង្វៀនគុនខ្មែរថ្មីស្រឡាងមួយទៀតដែលទទួលបន្ទុកដោយស្ថានីយទូរទស្សន៍ថោន ឯកឧត្តម ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយបានមានប្រសាសន៍ជុំវិញភាពទាក់ទាញមួយចំនួនដែលធ្វើឱ្យខាងស្ថានីយក្រសោបបានអ្នកឧបត្ថម្ភមកជាហូរហែក្នុងការបង្កើតសង្វៀនគុនខ្មែរប្រកួតប្រចាំសប្តាហ៍មករហូតនេះគឺផ្តើមចេញពីកត្តាមានទំនុកចិត្តមកភាគីស្ថានីយអ្នករៀបចំ ការដឹងចិត្តធ្វើតាមសំណូមពររបស់មហាជនអ្នកគាំទ្រប្រដាល់គុនខ្មែរ។ ថ្នាក់ដឹកនាំខាងលើបន្តទៀតថាគ្រប់ក្រុមកីឡាករដែលមកប្រកួតទៀតសោតវាយអស់ៗពីសមត្ថភាពដែលបង្កជាភាពទាក់ទាញឱ្យបណ្តាអ្នកគាំទ្រពេញភ្នែកក្នុងការទស្សនាម្តងៗ និងបូកផ្សំពីការរៀបចំទូទៅរបស់ក្រុមការងារប្រចាំស្ថានីយផ្ទាល់ផងនោះ។ សង្វៀនថ្មីថោនកម្មវិធីប្រដាល់ផោវើរេមគុនខ្មែរបើកសម្ពោធអមជាមួយកីឡាករជួរមុខប្រចាំកម្ពុជាចំនួន ៥ធំៗក្នុងនោះរួមមាន ធឿន ធារ៉ា,…
Town លម្អិតពីសង្វៀនមូលដំបូងក្នុងគោលដៅមានតម្លៃចំពោះគុនខ្មែរ
កន្លងមក Town ធ្លាប់បង្កើតសង្វៀនច្រើនប្រភេទមកហើយ ក្នុងនោះមានដូចជាសង្វៀនយន្តប្រាំបីទិស សង្វៀន Kick Boxing សង្វៀន Mas Fight ១ទឹកប្រាំបួននាទី ការប្រកួត…