ក្នុងកម្មវិធីបើកជាផ្លូវការនៃសង្វៀនគុនខ្មែរថ្មីស្រឡាងមួយទៀតដែលទទួលបន្ទុកដោយស្ថានីយទូរទស្សន៍ថោន ឯកឧត្តម ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយបានមានប្រសាសន៍ជុំវិញភាពទាក់ទាញមួយចំនួនដែលធ្វើឱ្យខាងស្ថានីយក្រសោបបានអ្នកឧបត្ថម្ភមកជាហូរហែក្នុងការបង្កើតសង្វៀនគុនខ្មែរប្រកួតប្រចាំសប្តាហ៍មករហូតនេះគឺផ្តើមចេញពីកត្តាមានទំនុកចិត្តមកភាគីស្ថានីយអ្នករៀបចំ ការដឹងចិត្តធ្វើតាមសំណូមពររបស់មហាជនអ្នកគាំទ្រប្រដាល់គុនខ្មែរ។
ថ្នាក់ដឹកនាំខាងលើបន្តទៀតថាគ្រប់ក្រុមកីឡាករដែលមកប្រកួតទៀតសោតវាយអស់ៗពីសមត្ថភាពដែលបង្កជាភាពទាក់ទាញឱ្យបណ្តាអ្នកគាំទ្រពេញភ្នែកក្នុងការទស្សនាម្តងៗ និងបូកផ្សំពីការរៀបចំទូទៅរបស់ក្រុមការងារប្រចាំស្ថានីយផ្ទាល់ផងនោះ។
សង្វៀនថ្មីថោនកម្មវិធីប្រដាល់ផោវើរេមគុនខ្មែរបើកសម្ពោធអមជាមួយកីឡាករជួរមុខប្រចាំកម្ពុជាចំនួន ៥ធំៗក្នុងនោះរួមមាន ធឿន ធារ៉ា, ឃីម ឌីម៉ា, អេ អាំម៉ារីនភូថង, ឡុង ពិសិដ្ឋ, និងរស្មី គុនខ្មែរ។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៧យប់តទៅនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤៕