បានហាត់ល្បុក្កតោធ្វើឱ្យ កូនកាត់អាល្លឺម៉ង់-អ៊ីតាលីមួយរូបស្វែងយល់អំពីវប្បធម៌អរិយធម៌ខ្មែរកាន់តែស៊ីជម្រៅ
យុវជន Abdoul Billa ជាសិស្សគុនក្លឹបល្បុក្កតោ ជ័យតេជៈ បានលើកឡើងថារូបគេសម្រេចចិត្តហ្វឹកហាត់ល្បុក្កតោ ដើម្បីស្វែងយល់អំពីប្រទេសកម្ពុជាកាន់តែស៊ីជម្រៅ។ កូនកាត់អាល្លឺម៉ង់-អ៊ីតាលី ដដែលក៏បានសង្កត់ធ្ងន់ថា គេស្គាល់ល្បុក្កតោតាមរយៈការសិក្សាស្រាវជ្រាវលើអ៊ីនធឺណេត និងធ្លាប់ឮអំពីក្បាច់គុនដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការ UNESCO…