លោក Conor Nestor បញ្ជាក់ជំហរជុំវិញតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា
នៅក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពអន្តរជាតិផ្លូវការលើកដំបូងរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាលោក Conor Nestor បានលើកសរសើរទៅដល់ក្រុមកីឡាការិនីកម្ពុជាក្រោយប្រមូលផ្តុំក្នុងរយៈពេលកន្លងមកនេះ។ ដោយគ្រូបង្គោលវ័យ ៤១ឆ្នាំរូបនេះបានបញ្ជាក់ច្បាស់ៗថាសម្រាប់លោកថ្វីបើជាគ្រូធំក៏ពិតមែន លោកមិនមានអ្វីត្រូវកែប្រែច្រើននោះទេ…
គ្រូបង្គោលបឹងកេត៖ ពេលក្រុមឈ្នះ សូមសរសើរកីឡាករចុះព្រោះពួកគេខិតខំណាស់ តែបើចាញ់គឺយើងចាញ់ទាំងអស់គ្នា កុំដាក់បន្ទុកតែកីឡាករ
លោក Conor Nestor បាននិយាយលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកក្រោយទទួលបានការកើតសរសើរពីសំណាក់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីក្រុមរហ័សនាមនាគខៀវក្រសោបបានជ័យជំនះផ្ទួនៗគ្នា ២ប្រកួតចុងក្រោយនេះ។ ដោយបុរសសញ្ជាតិអៀរឡង់បានលើកឡើងថា “ការសើរតែងតែល្អជាងការរិះគន់ ខ្ញុំពេញចិត្តចំពោះសន្តានចិត្តល្អរបស់អ្នក ខ្ញុំជឿជាក់នូវក្នុងអនាគតរួមគ្នារបស់ពួកយើង” ។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបន្ថែមថា…