អ្នកគ្រប់គ្រងក្រុម Night Runner យុវជន សុ ភាភួង ៖ មួយថ្ងៃបើមិនបានបានរត់ ដូចរសេះរសោះខ្វះអ្វីម៉្យាង
យុវជន សុ ភាភួង អ្នកនិយមកីឡារត់និងក៏ជាសហស្ថាបនិកក្រុមរត់ Night Runner Club បានរៀបរាប់ពីគុណតម្លៃដែលទទួលបានពីការលេងកីឡាមួយនេះបានជាង៥ខែមកថាពិតជារួមចំណែកជួយច្រើនខ្លាំងសម្រាប់ខ្លួនផ្ទាល់។ ដោយយុវជនវ័យ២៥ឆ្នាំរូបនេះបន្តថាមុនពេលចាប់កីឡារត់ខ្លួនតែងតែមានបញ្ហាជាប្រចាំមិនថាសុខភាព ឬផ្លូវចិត្តការគិតនានា តែក្រោយរត់មក ភាភួងពិតជាពិបាកនឹងប្រកែកថាកីឡាមួយនេះកែប្រែខ្លួនច្រើនពីបញ្ហាទាំងនោះ…