អ្នកគ្រប់គ្រងក្រុម Night Runner យុវជន សុ ភាភួង ៖ មួយថ្ងៃបើមិនបានបានរត់ ដូចរសេះរសោះខ្វះអ្វីម៉្យាង

0 នាទីអាន

យុវជន សុ ភាភួង អ្នកនិយមកីឡារត់និងក៏ជាសហស្ថាបនិកក្រុមរត់ Night Runner Club បានរៀបរាប់ពីគុណតម្លៃដែលទទួលបានពីការលេងកីឡាមួយនេះបានជាង៥ខែមកថាពិតជារួមចំណែកជួយច្រើនខ្លាំងសម្រាប់ខ្លួនផ្ទាល់។ ដោយយុវជនវ័យ២៥ឆ្នាំរូបនេះបន្តថាមុនពេលចាប់កីឡារត់ខ្លួនតែងតែមានបញ្ហាជាប្រចាំមិនថាសុខភាព ឬផ្លូវចិត្តការគិតនានា តែក្រោយរត់មក ភាភួងពិតជាពិបាកនឹងប្រកែកថាកីឡាមួយនេះកែប្រែខ្លួនច្រើនពីបញ្ហាទាំងនោះ ដោយគេអាចទទួលបានសុខភាពរឹងមាំ រក្សាលំនឹងគីឡូខ្លួនប្រាណ ជួយឱ្យទទួលទានដំណេកបានល្អជាងមុន។

អ្នកគ្រប់គ្រងក្រុមរត់វ័យក្មេងរូបនេះបន្ថែមទៀតថាសម្រាប់ខ្លួនក្នុងពេលបច្ចុប្បន្នពិតជាខ្វះរត់មិនបានពិតមែន ដោយគេថាថ្ងៃណាមួយមិនបានមានសកម្មភាពជាមួយរត់ទេ ហាក់មានអារម្មណ៍រសាប់រសល់ ដូចខ្វះអ្វីម៉្យាង។

ក្រុមរត់សុខភាព Night Runner គឺតែងតែប្រមូលផ្តុំគ្នារត់ជាប្រចាំ ដើម្បីសុខភាពសប្បាយៗ ហើយកន្លងមកក្រុមនេះក៏មិនខុសពីក្រុមរត់ផ្សេងៗទៀត ដែលតែងមានសកម្មភាពសប្បុរសធម៌នានាសម្រាប់សង្គមជាតិ៕