ជើងឯក FA Cup Leicester City ប្រកាសចែកផ្លូវគ្នាជាមួយសមាជិក៣រូប

Narong
35 មើល
1 នាទីអាន
Leicester City's English-born Jamaican defender Wes Morgan (L) and Leicester City's Danish goalkeeper Kasper Schmeichel (L) hold up the winner's trophy as the Leicester players celebrate victory after the English FA Cup final football match between Chelsea and Leicester City at Wembley Stadium in north west London on May 15, 2021. - Leicester won the FA Cup for the first time in the club's 137-year history as Youri Tielemans's sensational strike beat Chelsea 1-0 in front of 22,000 fans at Wembley. (Photo by Nick Potts / POOL / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE
- Advertisement -

ជើងឯក FA Cup Leicester City បានប្រកាសពីការចាកចេញរបស់កីឡាករបីរូបដែលមានដូចជា Wes Morgan, Christian Fuchs និង Matty James។

Morgan ដែលលេងក្នុងតំណែងជាខ្សែការពារកណ្ដាល និងជាប្រធានក្រុមបានរួមចំណែកជួយ Leicester ឡើងមកកាន់ Premier League ពីក្របខណ្ឌទី២អង់គ្លេស Championship និងបានឈ្នះជើងឯកកំពូលអង់គ្លេសនៅឆ្នាំ ២០១៦ ហើយកាលពីថ្មីៗនេះក្រុមបង្វឹកដោយលោក Brandon Rodgers បានឈ្នះជើង FA Cup ក្រោយយកឈ្នះ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១-០ ប៉ុន្ដែ Morgan គេបានសម្រេចចិត្ដព្យួរស្បែកជើងពីបាល់ទាត់នៅដំណាច់រដូវកាលនេះហើយ។

កីឡាករជនជាតិហ្សាម៉ាអ៊ីក បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់ ក្រោយចាយពេល៩ឆ្នាំកន្លះនិងបង្ហាញខ្លួនលើទីលាន ៣២៤លើកសម្រាប់ក្លិបកញ្ជ្រោងខៀវ ក្រោយផ្ទេរពីក្លិប Nottingham Forest ក្នុងតម្លៃ១លានផោន កាលពីខែមករា ឆ្នាំ២០១២។

ដោយឡែកខ្សែការពារស្លាបឆ្វេង Christian Fuchs នឹងចាកចេញពីទឹកដី King Power នៅពេលគេចប់កិច្ចសន្យាជាមួយក្លិប ក្រោយរួមរស់នៅទីនោះអស់រយៈពេល៦ឆ្នាំ។

ហើយខ្សែបម្រើ Matty James ដែលជាផ្នែកសំខាន់មួយក្នុងការជួយពួកគេឡើងមក Premier League ក៏នឹងចាកចេញពេលចប់កិច្ចសន្យានៅដំណាច់រដូវកាលនេះផងដែរ។

James នឹងត្រូវនិយាយពាក្យថាលា បន្ទាប់ពីរួមរស់ជាមួយ Leicester រយៈពេល៩ឆ្នាំ ក្រោយផ្លាស់ពីឈុតយុវជន Manchester United ហើយគេបានក្លាយជាខ្សែបម្រើស្នូលរបស់ Leicester។

ដោយឡែកក្លិបជើងឯក Coppa Italia Juventus បានប្រកាសថា ខ្សែប្រយុទ្ធ Douglas Costa នឹងផ្ទេរទៅក្លិប Gremio ក្រោមលក្ខខណ្ឌខ្ចីមួយរដូវកាល។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ត្រូវបាន Bayern Munich ខ្ចីពី Juventus នៅរដូវកាល ២០២០-២១ ប៉ុន្ដែក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់ពុំបានអនុវត្តលក្ខខណ្ឌទិញផ្ដាច់គេឡើយ។ Costa នឹងត្រលប់ទៅក្លិបប្រេស៊ីលជាទីដែលជួយផ្ចុងផ្ដើមគេឱ្យក្លាយជាកីឡាករអាជីព។ សូមបញ្ជាក់ថា កិច្ចសន្យាបច្ចុប្បន្នរបស់ Costa ជាមួយ Juventus នឹងអស់សុពលភាពនៅរដូវក្ដៅឆ្នាំក្រោយ ហើយអតីតខ្សែប្រយុទ្ធរបស់ Shakhtar Donetsk រូបនេះអាចចាកចេញបានដោយពុំមានតម្លៃផ្ទេរ៕