សហព័ន្ធកីឡាបាល់ទាត់ឡាវបានប្រកាសលុបចោលការប្រកួតក្របខណ្ឌកំពូលរបស់ខ្លួន ឬ Lao League 1 រដូវកាល២០២១ ដោយសារការរាលជំងឺកូវីដ១៩។
ការប្រកួតត្រូវបានពន្យារតាំងពីចុងខែកក្កដា កន្លងទៅ បន្ទាប់ពីដំណើរការបាន២ប្រកួត។
រដូវកាល២០២១នេះមាន៥ក្រុមចូលរួម គឺ Young Elephant, Viengchang, Lao Army, Chanthabouly និង Erza។
ចំណែកការប្រកួតក្របខណ្ឌទី២ ឬ Lao League 2 មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ទាក់ទងទៅនឹងជំងឺកូវីដ១៩ នេះ យោងតាមការផ្សាយពីសារព័ត៌មានចិន Xinhuanet គិតត្រឹមថ្ងៃទី១២ ខែសីហា ឡាវមានចំនួនអ្នកឆ្លងថ្មី២០២ករណី និងស្លាប់១នាក់។ សរុបពីការឆ្លងទូទាំងប្រទេស គឺ៩៣៦៣ករណី, សះស្បើយ៥២៦៧នាក់ និងស្លាប់៩នាក់៕