ក្រោយចប់ជើងទី១ក្របខណ្ឌកំពូលកម្ពុជា ២០២១ ក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន៨ ឬហៅថា Top 8 នឹងត្រូវប្រកួតវិលជុំដណ្ដើមជើងឯក។
ចំំណែកក្រុមមានពិន្ទុតិចជាងគេចំនួន៥ (Last 5) នឹងត្រូវប្រកួតគ្នាដើម្បីគេចចេញពីតំបន់កាត់ចោល។
បន្ទាប់ពីចប់ការប្រកួតទាំងស្រុង ក្រុមមានពិន្ទុតិចជាងគេ ឬស្ថិតនៅចំណាត់ថ្នាក់លេខ១៣ នឹងត្រូវកាត់ចេញពីក្របខណ្ឌកំពូល។
គួរបញ្ជាក់ថា ការប្រកួតដំណាក់កាល Top 8 និង Last 5 ប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ។ ពិន្ទុដែលក្រុមទាំងអស់រកបានពីជើងទី១ នឹងត្រូវបានរាប់បន្តក្នុងដំណាក់កាលថ្មីនេះ៕