អតីតយុវជន U16 កម្ពុជា តាន់ រិទ្ធីវិវឌ្ឍន៍ បានវិលត្រលប់ទៅប្រទេសអង់គ្លេសវិញ កាល២សប្ដាហ៍មុន ដើម្បីបញ្ចប់ការសិក្សា។
កីឡាករដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀងបានឆ្លៀតចូលរួមអាស៊ីអឺរ៉ុបយូណាយធីត នៅរដូវកាល២០២១ ព្រោះសល់ពេលពីការសិក្សាតាមអនឡាញ។
វិវឌ្ឍន៍ បានឆ្លៀតមកកាន់កម្ពុជា ដោយសារតែការពន្យារពេលសិក្សានៅប្រទេសអង់គ្លេស ពាក់ព័ន្ធនឹងការរាលដាលជំងឺកូវីដ១៩។
យុវជនវ័យ២១ឆ្នាំបានចូលលេងខ្ទង់២០០នាទីដែរនៅអាស៊ីអឺរ៉ុបយូណាយធីតរដូវកាលនេះ៕