ទើបបានលេងក្រុមធំជម្រើសជាតិលើកដំបូងមែន ប៉ុន្តែលោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា បានភ្ញាក់ផ្អើលចំពោះការលេងរបស់កីឡាករវ័យក្មេង ញាន សុខស៊ីដាន់។
លោក ឃួន ឡាបូរ៉ាវី មើលឃើញ ខ្សែបម្រើកងយោធពលខេមរភូមិន្ទរូបនេះប្រៀបដូចអ្នកមានពិសោធច្រើនម្នាក់ក្នុងក្រុមជម្រើសជាតិ ដោយគេអាចលេងងាយៗ ស្រួលៗ មិនសាំញុំា។
លោក ឃួន ឡាបូរ៉ាវី ក៏បានប្រដូចស៊ីដាន់ទៅនឹងខ្សែបម្រើផ្ការីកគ្រប់រដូវ សុះ ស៊ូហាណា៕