ក្រុមបាល់ទាត់ចំនួន១០ប្រកួតគ្នាយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

ក្រុមបាល់ទាត់ចំនួន១០ ត្រៀមប្រកួតពានរង្វាន់សប្បុរសធម៌មួយដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែ​ធ្នូ ខាងមុខនេះ ក្រោយពីពន្យារពេលអស់រយៈពេល៦ខែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។

ការប្រកួតចែកជា២ពូល ក្នុងពូលនីមួយៗ មាន ៥ក្រុម ប្រកួតសន្សំពិន្ទុ ដើម្បីយកលេខ១និង ២ក្រុមតាមពូល ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ឮ

ការប្រកួតធ្វើឡើងរៀងរាល់ចុងសប្តាហ៍ នាទីលានវិទ្យាល័យច្បារអំពៅ ។ សូមបញ្ជាក់ថា ក្រុមដែលឈ្នះជើងឯកទទួលបានតែពានប៉ុណ្ណោះ ដោយមិនមានប្រាក់រង្វាន់ទេដោយសារថវិកាបានពីការចុះឈ្មោះនឹងបរិច្ចាគចូលមូលនិធិគន្ធបុប្ផា។

គោលបំណងធំៗមាន៣ គឺ៖
១.រួមចំណែកជួយដល់កុមារកម្ពុជា
២.រំឭកគុណលោក Dr.Beat Richner
៣. បណ្តុះវប្បធម៌ចែករំលែក និងធ្វើការងារសង្គមដែលមានប្រយោជន៍សម្រាប់ជាតិខ្លួនដល់យុវវ័យជំនាន់ក្រោយ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕