ប្រកួតចុងក្រោយលើដីខ្លួនឯង បឹងកេតត្រូវការលទ្ធផលល្អ ខណៈថាយហ្គឺរក៏មិនចង់របូតពិន្ទុដូចគ្នា
ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា នេះជាការប្រកួតចុងក្រោយរបស់បឹងកេតនាកីឡដ្ឋាន Cambodia Airways ក្នុងក្របខណ្ឌកំពូលកម្ពុជារដូវកាលនេះដែលត្រូវទទួលភ្ញៀវអង្គរថាយហ្គឺរ នៅវេលាម៉ោង៣និង៣០នាទីរសៀល។
ក្រុមជើងឯក MCL ៤សម័យបឹងកេតអស់ឱកាសការពារជើងឯករបស់ខ្លួនទៅហើយ ទោះសល់២ប្រកួតទៀតក៏ដោយ ដោយមាន៣៤ពិន្ទុពីការប្រកួត១៧លើក ក្រោមក្រុមកំពូលតារាងភ្នំពេញក្រោន៦ពិន្ទុ។ ចំណែកអង្គរថាយហ្គឺរមកពីខេត្តសៀមរាប មាន២៧ពិន្ទុពីការប្រកួត១៧ដងដូចគ្នា។
យ៉ាងណា បឹងកេតត្រូវការលទ្ធផលល្អយ៉ាងចាំបាច់សម្រាប់ការប្រកួតចុងក្រោយក្នុងដីខ្លួនឯង។
ក្រុមទាំង២ទើបឆ្លងផុតពីវគ្គ១៦ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិដូចគ្នា។ បឹងកេត បានទម្លាក់សូលទីឡូអង្គរ ឡើងទៅប៉ះណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ជួបព្រះខ័នរាជស្វាយរៀង ក្រោយឈ្នះព្រៃវែងអេហ្វស៊ី។
ដោយសារតែទើបប្រកួតពានសម្ដេចតេជោ កាលពីពាក់កណ្ដាលសប្ដាហ៍ ក្រុមទាំង២ទំនងសម្រាកកីឡាករមួយចំនួនដើម្បីទុកកម្លាំង ការប្រកួតវគ្គ៨ក្រុមនៅថ្ងៃទី១៦ ខែវិច្ឆិកា។
ជម្រើស១១នាក់ដំបូងដែលអាចចូលលេង ៖
បឹងកេត
អ្នកចាំទី ៖ កយ សាលីម
ការពារ ៖ ស្លេះ សេន, សឿត ណាវ៉ា, Mizuno, ពុំ បារាំង
បម្រើ ៖ Gopane, សាន គឹមហេង, ជា វេស្លី
ប្រយុទ្ធ ៖ សៀង ចន្ធា, ចាន់ វឌ្ឍនា, Abee
អង្គរថាយហ្គឺរ
អ្នកចាំទី៖ ជា វ៉ាន់សាក់
ការពារ ៖ ឈង់ ប៊ុនណាត, នូ ចេនមករា, ស្រាំង ទិត្យឈី, មុត សត្យា
បម្រើ ៖ Maksim, ឡុង ភារ៉ាត់ , KOSUKE, សុវណ្ណ ដូណា
ប្រយុទ្ធ ៖ , Bento , DA CRUZ
កីឡាករគួរចាប់អារម្មណ៍ ៖
បឹងកេត ៖ ចាន់ វឌ្ឍនាកា (១៣គ្រាប់)
លោក គីម ភក្ដី ទំនងបន្តដាក់ម្ចាស់អាវលេខ១១ ដើម្បីបង្កើនចំនួនគ្រាប់បាល់។
អង្គរថាយហ្គឺរ ៖ ឡុង ភារ៉ាត់ (៣គ្រាប់)
គេជាអ្នកនាំលេងក្នុងក្រុម និងពូកែទាត់ពីចម្ងាយ
ប្រវត្តិជួបគ្នា ៖
អង្គរថាយហ្គឺរ ១-០ បឹងកេត (ជើងទី១លីគ២០២១)
អង្គរថាយហ្គឺរ ១-១ បឹងកេត (ជើងទី១លីគ២០២០)
អង្គរថាយហ្គឺរ ១-១ បឹងកេត (ជើងទី១ លីគ ២០១៩)
បឹងកេត ១-១ អង្គរថាយហ្គឺរ (ជើងទី២ លីគ ២០១៩)
អង្គរថាយហ្គឺរ ២-២ បឹងកេត (ជើងទី២ លីគ២០១៨ )