ជំនួបរវាង Manchester City ទល់នឹង Paris Saint-Germain អាចជាការប្រកួតដ៏ជក់ចិត្តមួយដែលប្រិយមិត្តគាំទ្របាល់ទាត់ទន្ទឹងរង់ចាំ វាក៏ជាការប្រកួតដ៏សំខាន់មួយដែលសម្រេចថា ក្រុមណានឹងឆ្លងផុតវគ្គចែកពូល UEFA Champions League ផងដែរ។
មកទល់នឹងពេលនេះ មាន៦ក្រុមហើយ ដែលបានធានាកៅអីរបស់ខ្លួន សម្រាប់វគ្គ១៦ក្រុមចុងក្រោយ រួមមានក្រុមអង់គ្លេស Liverpoo, Chelsea និង Manchester United ក្រុមអាល្លឺម៉ង់ Bayern Munich ក្រុមអ៊ីតាលី Juventus និងក្រុមហូឡង់ Ajax ខណៈក្រុមដែលអស់ឱកាសឆ្លងទៅវគ្គបន្ទាប់មានដូចជា Besiktas, RB Leipzig, Malmo, Dynamo Kyiv, Young Boys និង Zenit St Petersburg។
តើក្រុមណាខ្លះ ដែលនៅសល់ឱកាសអាចឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UCL?
ពូល A៖ Manchester City, Paris Saint-Germain, Club Bruges
ពូល B: Porto, Atletico Madrid, AC Milan
ពូល C: Borussia Dortmund, Sporting Lisbon
ពូល D: Real Madrid, Inter Milan, Sheriff Tiraspol, Shakhtar Donetsk
ពូល E: Barcelona, Benfica
ពូល F: Villarreal, Atalanta
ពូល G: RB Salzburg, Lille, Wolfsburg, Sevilla
ពូល H: មិនមានទេព្រោះ Chelsea និង Juventus បានឆ្លងផុតវគ្គនេះរួចទៅហើយ៕