បទអ្នកចម្បាំង កេីតចេញពីកិច្ចសហការរវាងផលិតកម្មរាម និងសហព័ន្ធគុនល្បុក្កតោកម្ពុជា
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថា គោលបំណងនៃការផលិតបទចម្រៀងនេះ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយវិស័យកីឡាគ្រប់មធ្យោបាយដេីម្បីឆ្ពោះទៅព្រឹត្តិការណ៍ SEAGames 2023។
បទអ្នកចម្បាំង គឺបានចញ្ចូលគ្នារវាងសិល្បៈសម័យ និងបុរាណ ហេីយបានលេចជាទស្សនីយភាពថ្មីមួយដែលមិនធ្លាប់មានពីមុនមក ដោយមានជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ពសម័យអង្គរ និងខ្លឹមសារចម្រៀង ឧទ្ទិសស្នាដៃដល់បុព្វបុរស ទំនៀមទំលាប់ ប្រពៃណៃអ្នកហាត់គុន ជំនឿសាសនា នឹងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតីជាអ្នកប្រយុទ្ធ ក្នុងថែរក្សាមរតកដ៏វិសេសិសាលមួយនេះ។
លោក អ៊ួ តារា តាមរយៈបទអ្នកចម្បាំង នេះយេីងរំពឹងថានឹងអាចជម្រុញទឹកចិត្ត ឬគៀងគរ មហាជន និងយុវជនអោយចូលរួមក្នុងចលនាគាំទ្រ គុនល្បុក្កតោ ដេីម្បីឲ្យមរតកដូនតាមួយនេះពេញនិយមនៅក្នុង និងសាយភាយទៅក្រៅប្រទេស ឲ្យស័ក្ដិសមជាមរតករបស់មហានគរ ហេីយជាពិសេស ដំណេីរឆ្ពោះទៅ Seagames2023។
លោក អ៊ួ តារា ថ្លែងថា នឹងប្រគល់បទ “អ្នកចម្បាំង” នេះជូនទៅ CAMSOC សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡានានា៕