លោក គង់ សាវង្ស គឺជាវេជ្ជបណ្ឌិតមួយរូបផ្នែកវះកាត់ឆ្អឹង បានបញ្ចប់ការសិក្សានៅក្រុងប័រដូ ប្រទេសបារាំង កាលឆ្នាំ២០១៥ និងបានបើកដំណើរការក្លិបបាល់ទាត់មួយដែលមានឈ្មោះថា គង់វង្សអេហ្វស៊ី ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា បាត់ដំបងអេហ្វស៊ី។ បាត់ដំបងអេហ្វស៊ីក៏ទើបតែទទួលបានសិទ្ធិចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២២ ទៀតផង។
បុរសមានកំណើតនៅខេត្តបន្ទាយមានជ័យ តែមករស់នៅខេត្តបាត់ដំបងជាមួយម្ដាយមីងតាំងពីតូខាងលើ សម្រេចចិត្តបង្កើតក្រុមបាល់ទាត់ ដោយសារតែចង់ឲ្យខេត្តទី២របស់ខ្លួនមួយនេះមានក្លិបអាជីពមួយ និងផ្ដល់ឱកាសដល់យុវជនបានចូលលេងបាល់ទាត់។
ដោយសារតែចិត្តស្រលាញ់ លោក គង់ សាវង្ស បានចំណាយធនធានផ្ទាល់ខ្លួនតែម្ដងលើការជួយបាល់ទាត់ក្នុងខេត្តបាត់ដំបង ដោយមិនគិតពីផលចំណេញឡើយ។ ក្នុងនោះ លោកក៏ទទួលបានការគាំទ្រពីក្រុមគ្រួសារផងដែរលើការជួយជ្រោមជ្រែងបាល់ទាត់ក្នុងខេត្តនេះ។
គួរដឹងដែរថា បាត់ដំបងអេហ្វស៊ី កំពុងរៀបចំខ្លួនចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២២៕