សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការរើសក្លិបចូលរួមការប្រកួតក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល២០២២ ដែលទទួលពាក្យចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ។
ក្នុងនោះដែរ សហព័ន្ធក៏ពានប្រកាសពីដំណើរការនៃការចុះបញ្ជីដែលមាន ៖.
ក្លិបអាចចុះបញ្ជីកីឡាករពី១៨ទៅ៣០នាក់
- កីឡាករអាចចាប់ពីអាយុ១៦ឆ្នាំឡើង
- យ៉ាងតិចមានអាយុក្រោម២២ឆ្នាំ៦នាក់ និងកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ឬក្រោយ
- កីឡាករបរទេសអាចមាន៥នាក់
- មន្ត្រីក្រុមអាចមាន១៥នាក់
- គ្រូបង្គោលទាបបំផុតត្រូវមាន A-License
- ត្រូវស្កេនឯកសារគ្រប់ទម្រង់ដើម្បីចុះបញ្ជីមន្ត្រី និងកីឡាករតាមប្រព័ន្ធ FIFA Connect។ អត់បានចុះឈ្មោះ នឹងត្រូវបានដកសិទ្ធិចេញវិញ។
សម្រាប់ប្រព័ន្ធប្រកួតវិញ គឺ ៖
១. ដំណាក់កាលទី១ ៖ ប្រកួត៣ជុំ
. ដំណាក់កាលទី២ ៖ ប្រកួត២ជុំ (ចំពោះក្រុមចំណាត់ថ្នាក់ពី១ដល់៤) ពីការប្រកួតលីគ៣ជុំ
. ត្រូវដាក់កីឡាករអាយុក្រោម២២ឆ្នាំ០២នាក់ លើទីលាន៩០នាទី
. អាចដាក់បរទេស៤នាក់ ក្នុងនោះ១នាក់ជាកូតាអាស៊ី
. អាចប្ដូរកីឡាករបាន៥ក្នុងចំនួន៣លើក (ដោយមិនរាប់បញ្ចូលពេលសម្រាកចន្លោះវគ្គ)
. ក្លិបត្រូវរើសកីឡាករ១៨នាក់ និងមន្ត្រី៨នាក់សម្រាប់បញ្ជីផ្ដើមប្រកួត