ព្រឹត្តិការណ៍ប្រកួតលីគកីឡាអេឡិចត្រូនិកអាជីព MPL-KH Pro League ឆ្នាំ២០២២ លើវិញ្ញាសា Mobile Legends: Bang Bang រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុហើយ បន្ទាប់ពីបើកការចុះឈ្មោះ និងប្រកួតវគ្គជម្រុះជាច្រើនដំណាក់កាលចាប់ពីថ្ងៃទី២ដល់ទី២៥ ខែមករា ឆ្នាំ២០២២។ លីគ MPL-KH Pro League រដូវកាលថ្មីដែលរៀបចំដោយក្រុមហ៊ុន Moonton Games ជាមួយក្រុមហ៊ុនឧបត្ថម្ភ និងដៃគូសហការជាច្រើនទទួលបានក្រុមចុះឈ្មោះចូលរួមប្រកួតដល់ទី៤៦០ក្រុម។
៨ក្រុមខ្លាំងៗនឹងប៉ះគ្នាក្នុងវគ្គសន្សំពិន្ទុលីគអេឡិចត្រូនិកអាជីព 2022 MPL-KH Pro League

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕