Manchester United កំពុងប្រឈមនឹងការលំបាកក្នុងការនាំយកីឡាករចំណូលថ្មីមកចូលរួម ស្របពេលការផ្ទេរខ្សែបម្រើឆ្នើម Frenkie de Jong របស់ក្លិប Barcelona នៅតែមិនអាចអាចសម្រេចទៅបាន។
ក្លិបបិសាចក្រហម ព្យាយាមក្នុងការផ្ទេរចូលអតីតកូនក្រុមរបស់លោក Erik ten Hag រូបនេះអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ។ នាយកប្រតិបត្តិរបស់ Man Utd លោក Rachard Arnold និងនាយកផ្នែកបាល់ទាត់លោក John Murtough ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅទីក្រុងបារសេឡូណា ក្នុងសប្ដាហ៍នេះ។
ហើយពួកគេរំពឹងថាអាចដោះស្រាយបញ្ហាដែលកំពុងប្រឈម ដើម្បីសម្រេចការផ្ទេរទៅបាន ដើម្បីឱ្យអតីតតារាឆ្នើមរបស់ Ajax អាចផ្លាស់ទៅ Man Utd ស្របពេលក្រុមរបស់លោក Ten Hag កំពុងមមាញឹកសម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលនៅប្រទេសថៃ និងអូស្ដ្រាលី។
ខាងក្រោមនេះជាបញ្ហាទាំង៥ដែល Man Utd ប្រឈមដែលធ្វើឱ្យការផ្ទេរ De Jong ត្រូវបានពន្យាពេល៖