អ្នកស្រី ដាំ កល្យាណ បានយំឱបកូនប្រុស សម្បត្តិ សុវណ្ណារ៉េន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ពេលជូនដំណើរទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា។
ស្ត្រីជាបុគ្គលិកក្រុមហ៊ុនឯកជនខាងលើប្រាប់ថា ការបង្ហូរទឹកនេត្រានេះ ដោយសារការធ្វើដំណើរទៅព្រលានមានភាពយឺតយ៉ាវ ព្រោះបញ្ហាចរាចរណ៍ ខ្លាចខកពេលមិនទាន់កូនឡើងយន្ដហោះផង និងរំភើបចិត្តផងពេលកូនប្រុសមានឱកាសចេញទៅប្រកួតក្រៅស្រុកលើកដំបូង។
យុវជន សុវណ្ណារ៉េន បានចូលហ្វឹកហាត់កីឡាតេក្វាន់ដូ ITF រយៈពេល៥ឆ្នាំមកហើយ និងធ្លាប់ទទួលបានសមិទ្ធផលជាច្រើននៅក្នុងស្រុក។
ចំណែកយុវជន សម្បត្តិ រាជសីហ៍ ក៏បានជូនពរប្អូនប្រុសខ្លួនទទួលបានជោគជ័យ។
កាលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាដែលមានកីឡាករ១១នាក់ និងកីឡាការិនី៦នាក់បានចេញទៅប្រកួតជើងឯកអាស៊ី ដែលប្រព្រឹត្តទៅនៅប្រទេសឥណ្ឌាដល់ថ្ងៃទី២៤ខែសីហា៕