អតីតអ្នកចាំទីរបស់ Manchester United, Sergio Romero បានចូលរួមក្លិបអាហ្សង់ទីន Boca Juniors ដោយមិនមានតម្លៃផ្ទេរ ជាមួយកុងត្រារយៈពេល២ឆ្នាំនៅទីនោះ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់អាជីព ជាមួយក្លិបអាហ្សង់ទីន Racing Club ហើយបានផ្លាស់ទៅអឺរ៉ុប ដោយចូលរួម AZ Alkmaar ក្នុងឆ្នាំ២០១៧។
Romero បានប្រកបអាជីពនៅ Old Trafford រយៈពេល៦ឆ្នាំ ចន្លោះពីឆ្នាំ២០១៥ ដល់២០២១ ដោយបានបង្ហាញខ្លួនលើទីលាន៦១ប្រកួតជូនក្រុមបិសាចក្រហម។
ក្រោយមក អ្នកចាំទីរូបនេះ បានផ្លាស់ទៅក្លិប Venezia ហើយបានចូលរួមប្រកួតក្នុងលីគ១៦លើក ប៉ុន្ដែមិនអាចជួយពួកគេពីការជ្រុះចេញពីក្របខណ្ឌ Serie A បានឡើយ។
សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញ Romero បានរួមចំណែកជួយឱ្យពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣លើក៖ ម្ដងក្នុងពានរង្វាន់ World Cup 2014 នៅប្រេស៊ីល ប៉ុន្ដែបរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់ និងពីរលើកទៀត នៅក្នុងពាន Copa America នាឆ្នាំ ២០១៥ និង ២០១៦ ប៉ុន្ដែបានត្រឹមជាជើងឯករងក្រោយចាញ់ឈីលីទាំងពីរលើក។