Skip to content
អ្នកគាំទ្រMan UTDផ្ទុះការតវ៉ារឿងអាជ្ញាកណ្តាលពិន័យបាល់ប៉ះដៃ Martinez
    ទំព័រដើម  »  កីឡាអន្តរជាតិ

អ្នកគាំទ្រMan UTDផ្ទុះការតវ៉ារឿងអាជ្ញាកណ្តាលពិន័យបាល់ប៉ះដៃ Martinez

Manchester United បានរងបរាជ័យក្នុងការប្រកួតបើកឆាកក្នុងពូល Europa League ដោយចាញ់ក្រុមមកពីលីគកំពូលអេស្ប៉ាញ Real Socieded ក្នុងលទ្ធផល 1-0។

កីឡាករ David Silva បានស៊ុតពីខាងមុខប្រអប់ហើយត្រូវចំជើង Lisandro Martinez រួចបាល់បន្តហោះទៅប៉ះដៃដែលជាលទ្ធផលលោកអាជ្ញាកណ្តាលសម្រេចផ្តល់ជូនបាល់ពិន័យ១១ម៉ែត្រឲ្យទៅក្រុមភ្ញៀវ Real Socieded។Manchester United បានចេញមកបដិសេធនូវការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដោយនិយាយថាបាល់នឹងគឺត្រឹមត្រូវនឹងច្បាប់ប្រកួតព្រោះបាល់នោះប៉ះចំផ្នែកណាមួយនៃរាងកាយមុនទៅប៉ះដៃរបស់ Martinez ដែលនេះគឺជាបាល់អចេតនា។

ច្បាប់នៅក្នុងបាល់ទាត់បានចែងថាកាលណាគេរាប់បាល់នោះជាបាល់ប៉ះដៃលុះត្រាតែកីឡាករនោះព្យាយាមដាក់ដៃរបស់ខ្លួនចេញពីដងខ្លួនដែលខុសពីធម្មជាតិនិងមានចេតនាយកដៃប៉ះបាល់ប៉ុន្តែបើសិនជាកីឡាករនោះមានចលនាដែលធ្វើឲ្យដៃរបស់គេមិនស្ថិតតាមធម្មជាតិឬមានកាយវិការហើយបាល់នោះទៅប៉ះផ្នែកណាមុននៃរាងកាយបន្ទាប់មកបាល់ទៅប៉ះដៃដោយអចេតនានោះគេមិនរាប់បញ្ចូលថាជាបាល់ពិន័យឡើយ។

សម្រាប់ Martinez វិញដៃរបស់គេបានដាក់ចេញខុសពីធម្មជាតិតែដោយសារតែពេលនោះគេមានចលនាហើយប៉ះចំជើងរួចបានបន្តទៅប៉ះដៃដែលនេះបានធ្វើឲ្យមានការតវ៉ាពីសំណាក់អ្នកគាំទ្រមិនគួរមានការពិន័យដោយសារតែ Martinez មិនមានបំណងចង់ប៉ះបាល់ឡើយ។

បន្ទាប់ពីចប់ការប្រកួត Europa League , Manchester United នឹងបន្តបេសកកម្មរបស់ខ្លួននៅថ្ងៃអាទិត្យសប្ដាហ៍នេះក្នុងក្របខណ្ឌ Premier League ដោយត្រូវទៅលេងផ្ទះ Crystal Palace វេលាម៉ោង១០:៣០នាទីយប់។ប៉ុន្តែការប្រកួតអាចនឹងត្រូវបានពន្យារពេលដោយសារតែការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II។