អតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនជាលើកដំបូងចាត់តាំងពីត្រូវក្លិបតោខៀវបណ្តេញចេញពីអ្នកចាត់ការទូទៅ។គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីដឹកនាំចាញ់ Dinamo Zagreb 1-0 ក្នុងក្របខណ្ឌ Champions League។
Tuchel បាននិយាយថារូបលោកពិតជាមានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងការបាត់បង់ការងារមួយនេះហើយលោកបន្តថាChelseaគឺជាផ្ទះរបស់លោក ។គ្រូបង្វឹករូបនេះបានបន្តធ្វើការអរគុណដល់កីឡាករ បុគ្គលិកនិងអ្នកគាំទ្រទាំងអស់ដែលស្វាគមន៍លោកតាំងពីមកដល់ដំបូងហើយក្លិបមួយនេះនឹងស្ថិតនៅក្នុងបេះរបស់លោកជានិច្ច។
លោក Tuchel បានបកស្រាយថា៖ “នេះគឺជាសេក្តីថ្លែងការណ៍ដ៏លំបាកបំផុតមួយដែលខ្ញុំបានសរសេរឡើងហើយវាគឺជាសេចក្តីថ្លៃងការណ៍មួយដែលខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនចាំបាច់ធ្វើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។”
“ខ្ញុំពិតជាសោកស្តាយដែលពេលវេលារបស់ខ្ញុំនៅ Chelsea ត្រូវបានបញ្ចប់។នេះគឺជាក្លិបមួយដែលខ្ញុំមានអារម្មណ៍ថាដូចជាផ្ទះរបស់ខ្ញុំទាំងអាជីពជាគ្រូបង្វឹកនិងរឿងផ្ទាល់ខ្លួន។ខ្ញុំពិតជាអរគុណយ៉ាងក្រៃលែងទៅដល់បុគ្គលិក កីឡាករនិងអ្នកគាំទ្រទាំងអស់ដែលទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅតាំងពីថ្ងៃមកដល់ដំបូង។ខ្ញុំពិតជាមានមោទនភាពនិងក្តីរីករាយបំផុតដែលបានជួយក្លិបឲ្យឈ្នះChampions League និង Club World Cup។វាពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនេះនៃប្រវត្តិសាស្រ្តរបស់ក្លិប រយៈពេល១៩ខែនេះនឹងនៅស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជារៀងរហូត។គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានបន្ថែម។
Chelsea បានប្រកួតឈ្នះតែបីប្រកួតប៉ុណ្ណោះក្នុងចំណោម៧ប្រកួតគ្រប់កម្មវិធីទាំងអស់ក្នុងរដូវកាលថ្មីនេះហើយនេះអាចជាមូលហេតុដែលលោកត្រូវបានក្លិបបណ្តេញចេញយ៉ាងគួរឲ្យភ្នាក់ផ្អើលបំផុត។
វាមានរយៈពេលត្រឹមតែ១៦ខែប៉ុណ្ណោះចាប់តាំងពីគាត់បានដឹកនាំក្រុមតោខៀវឲ្យឈ្នះពានរង្វាន់Champions League ហើយភាពចលាចលបានកើតមានឡើងមិនថាក្នុងនិងក្រៅទីលានក្នុងរយៈពេល១ឆ្នាំកន្លងមកដែលនេះបានធ្វើឲ្យអ្នកគាំទ្របានរំពឹងថាក្លិបនឹងផ្តល់ពេលវេលាដល់លោកបន្ថែមទៀត។
ម្ចាស់ក្លិបតោខៀវ Chelsea លោក Todd Boehly ក៏ទើបតែចំណាយប្រាក់ 273 លានផោនលើការចុះហត្ថលេខានាំចូលកីឡាករនៅរដូវក្តៅនេះដែលភាគច្រើនត្រូវបានទិញតាមការណែនាំរបស់ Tuchel។ទោះជាយ៉ាងណាក៏ដោយរូបលោក៏ត្រូវបានក្លិបបញ្ចប់ដំណែងក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អនៅរដូវកាលថ្មីនេះ។