វគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២២ នឹងផ្លាស់ប្ដូរកាលបរិឆ្ឆេទពីថ្ងៃពុធ ទី២៦ ខែតុលា ទៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា វិញ។
បើតាមលិខិតពីគណៈកម្មការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការលើកពេលនេះ ព្រោះដំបូងឡើយចំថ្ងៃពុធ ដែលជាថ្ងៃសិក្សារបស់សិស្សានុសិស្ស ហើយមហាជនក៏ជាប់បំពេញការងាររៀងៗខ្លួន។ ដូច្នេះដើម្បីញុំាងបរិយាកាសកាន់តែកុះករ គណៈកម្មការក៏សម្រេចលើកពេលទៅថ្ងៃទី០៦ ខែវិច្ឆិកា ចំថ្ងៃសៅរ៍ដែលជាថ្ងៃចុងសប្ដាហ៍វិញ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រកឃើញ៤ក្រុមចុងក្រោយសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលបឹងកេតត្រូវជួបជាមួយអគ្គិសនីកម្ពុជា និងភ្នំពេញក្រោនប៉ះក្រុមការពារតំណែងជើងឯកវិសាខា។
ការប្រកួតជើងទី១វគ្គ៤ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា និងជើងទី២ នៅថ្ងៃទី១២ ខែតុលា។ ក្រុមចាញ់នឹងប៉ះគ្នាយកលេខ៣ និងក្រុមឈ្នះប្រកួតយកជើងឯក។
ដោយឡែក វគ្គផ្ដាច់ព្រ័ត្រមិនទាន់ត្រូវបានកំណត់ទីតាំងនៅឡើយទេ៕