លោក សុខ ម៉ុងដារ៉ា ៖ រូបមន្តថ្មីនៃពានបាល់ទាត់ជើងឯកវិទ្យាល័យ២០២៥កាន់តែល្អលើសមុនសម្រាប់បាល់ទាត់

sok sovanpanha
2 មើល
0 នាទីអាន

លោក សុខ ម៉ុងដារ៉ា គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ឆ្លៀតពេលកំពុងដឹកនាំកូនក្រុមប្រកួតមិត្តភាពត្រៀមសម្រាប់រដូវកាលថ្មីជើងឯកវិទ្យាល័យរដូវកាលទី៥ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាវិទ្យាល័យដែលតែងតែចូលរួមក្នុងសកម្មភាពពានរង្វាន់កម្រិតវិទ្យាល័យនេះជុំវិញលក្ខខណ្ឌថ្មីៗដែលគណៈកម្មការបានកំណត់លើកនេះថាពិតជារឿងដ៏ល្អមួយ ពិេសសការអនុញ្ញាតិឱ្យតាមវិទ្យាល័យទាំងអស់អាចចុះឈ្មោះកីឡាករយុវជនមកពីក្រុមអាជីព៥នាក់ ដែលលោកមើលឃើញថាជាផលវិជ្ជមានមួយក្នុងការសម្រួលដល់ការនាំលេងក្រុមទាំងមូល។

ជាមួយគ្នានេះ លោកក៏សាទរសម្រាប់រូបមន្តថ្មីនៃការប្រកួតរដូវកាលនេះ ពាក់ព័ន្ធការបែងចែកជា២ពូលដូច្នះ ពីព្រោះធ្វើឱ្យគ្រប់ក្រុមទាំងអស់មានទឹកចិត្តក្នុងការប្រកួតប្រជែងដណ្តើមឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ។ គ្រូបង្វឹកប្រសប់សម្តីនេះក៏និយាយបន្ថែមពីការហ្វឹកហាត់នានារបស់ក្រុមវិទ្យាល័យលោក។

ក្រុមវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ក្នុងរដូវកាលថ្មីនេះស្ថិតក្នុងពូល “ខ” ដែលជាពូលសំបូរដោយក្រុមខ្លាំងៗ ដោយប្រកួតទី១ពួកគេនឹងត្រូវតទល់ក្រុមសាលាអន្តរជាតិ អេស អាយ អេស៕