បេក្ខជន២៤នាក់នៃកម្មវិធី Wurk ប្រដាល់គុនខ្មែរប្រចាំប្រទេសនឹងចាប់ផ្ដើមវគ្គសម្រាប់រដូវកាលទី០២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ ២០២២។
ការឈានទៅចម្រាញ់បានកីឡាករល្អៗទាំង២៤នាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីបទ បិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។
បេក្ខជនដែលបានជាប់ឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ដ៏កក្រើកគឺស្ថិតក្នុង ប្រភេទទំងន់៦០គីឡូក្រាម។ ការប្រកួតជម្រុះដំបូងនៅថ្ងៃទី០៣ ខែធ្នូ សប្ដាហ៍នេះនឹងចាប់ផ្ដើមពីវេលាម៉ោង១:០០ រសៀលទៅ នៅសង្វៀនទូរទស្សន៍ ហើយមានការផ្សាយផ្ទាល់ផងដែរ។
ការប្រកួត WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាល២នេះគឺដើម្បីដណ្តើមយកជើងឯកម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER ក្រោមការឧបត្ថម្ភផ្តាច់មុខដោយ wurkz អមដោយទឹកប្រាក់រង្វាន់សរុបរហូតដល់ទៅ១២៤លានរៀលច្រើនជាងរដូវកាលទី១ ទៅទៀត។
គួររំឭកថា ម្ចាស់ខ្សែក្រវាត់រដូវកាលទី១ គឺកីឡាករ ផល សោភ័ណ៕