ការប្រកួតពានរង្វាន់ FIFA World Cup Qatar 2022 បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបារាំងប៉ះក្រុមពពកសអាហ្សង់ទីន។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី18 ចុងសប្ដាហ៍នេះ នាវេលាម៉ោង 10:00 យប់ម៉ោងនៅប្រទេសកម្ពុជាយើង។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដ៏ធំប្រចាំព្រឹត្តិការណ៏World Cup មួយនេះ ប្រិយមិត្តដែលនិយមទស្សនាការប្រកួតបាល់ទាត់ប្រាកដជាទន្ទឹមរងចាំជាក់ជាមិនខាន ។ ពេលនេះដែលយើងនឹងណែនាំជូន នូវទីតាំង4ធំៗ នៅរាជធានីភ្នំពេញដែលអំណោយផល និង ផ្ដល់ក្ដីរីករាយលើសពីការទស្សនាបាល់ទាត់ ក្នុងការជួបជុំក្រុមគ្រួសារ មិត្តភក្ដិ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022 ដូចខាងក្រោម៖
- Beyond The Games Fan Zone (នៅសួនបទុមវតី)
Beyond The Games នឹងរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ និងការប្រគំតន្រ្តី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១២យប់ នៅសួនបទុមវតី។ លើសពីការទស្សនាការប្រកួតបាត់ទាល់ និងការប្រគុំតន្រ្តី អ្នកចូលរួមក៏អាចរីករាយជាមួយនឹងអាហារភេសជ្ជៈយ៉ាងច្រេីននៅស្តង់នានា ព្រមទាំងលេងហ្គេមកម្សាន្តផ្សេងៗនៅស្តង់ Beyond The Games ផងដែរ។
- The Elysee Koh Pich ( កោះពេជ្រ)
ជាមួយWorld Cup Fever ដែលការចូលរួមដោយសេរី
ទស្សនាការផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Promenade Festival អ្នកចូលរួមក៏អាចរីករាយជាមួយនឹងអាហារភេសជ្ជៈយ៉ាងច្រេីននៅស្តង់នានា ការប្រគំតន្រ្តី និងឌីជេ ថែមទៀតផង។
- Budweiser Official Viewing Party (ពហុកីឡដ្ឋានជាតិអូឡាំពិក)
ចូលរួមទទួលយកភាពអស្ចារ្យពីព្រឹត្តិការណ៍ Budweiser Official Viewing Party ទីតាំងនៅ Olympic Stadium ដើម្បីអបអរម្ចាស់ពាន FIFA World Cup ចាប់ពីម៉ោង 3រសៀល។ ផ្សាយបន្តផ្ទាល់ FIFA World Cup 2022 វគ្គផ្ដាច់ព្រ័ត្រ រួមនិងការសម្ដែងពិសេសផ្ទាល់ពីតារាកិត្តិយសល្បីៗច្រើនរូប និង សកម្មភាពពិសេសៗជាច្រើនទៀតពី Budweiser, King Of Beers ដែលជាស្រាបៀរដៃគូផ្លូវការនារដូវកាល FIFA World Cup រយៈពេល 36 ឆ្នាំមកហើយ។
- Coconut Park ( កោះពេជ្រ)
ចូលរួមសកម្មភាពសប្បាយៗ ភាពរីករាយ និងការកម្សាន្ត!
ទស្សនាការផ្សាយផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022 នៅលើអេក្រង់ LED ទំហំ 32 sqm! នៅ Coconut Park។ អ្វីដែលល្អឥតខ្ចោះជាងការទស្សនាការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង ទិដ្ឋភាពក្រៅដ៏ស្រស់ស្អាតរួមជាមួយជម្រើសអាហារសម្បូរបែប និង ភេសជ្ជៈជាច្រើន។