Skip to content
កំណត់ត្រាមួយចំនួនរបស់ Messi នៅ World Cup 2022
    ទំព័រដើម  »  កីឡាជាតិ

កំណត់ត្រាមួយចំនួនរបស់ Messi នៅ World Cup 2022

ក្រៅពីរួមចំណែកសំខាន់សម្រាប់អាហ្សង់ទីនឈានទៅលើកពាន FIFA World Cup 2022 Lionel Messi ក៏មានកំណត់ត្រាមួយចំនួនគួរចាប់អារម្មណ៍។

បើតាមស្ថាប័ន Opta ខ្សែប្រយុទ្ធ Paris Saint Germain ខាងលើជាកីឡាករចូលលេងការប្រកួត World Cup ច្រើនជាងគេ គឺ២៦លើក (គិតតែជុំផ្ដាច់ព្រ័ត្រ អត់គិតវគ្គជម្រុះក្នុងតំបន់) ច្រើនជាង Legend អាល្លឺម៉ង់ លោក Lotthar Matthaus (២៥ប្រកួត)។

ក្នុងចំណោម២៦ប្រកួតនោះ គេធ្វើជាប្រធានក្រុម១៩ប្រកួត ច្រើនជាងអតីតខ្សែការពារម៉ិកស៊ិក Rafael Marquez (១៧ប្រកួត) និង Diego Maradona (១៦ប្រកួត)។

Messi ក៏ជាកីឡាករដំបូងដែលរកគ្រាប់បាល់បញ្ចូលទីបានសម្រេចទាំងក្នុងវគ្គចែកពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មានន័យថា វគ្គចែកពូលក៏រកបាន, ១៦ក្រុមក៏មាន, ៨ក្រុមក៏មាន, ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ក៏មានគ្រាប់បាល់។

គួរបញ្ជាក់ថា Lionel Messi រកបាន៧គ្រាប់ក្នុងការប្រកួត FIFA World Cup 2022 តិចជាងម្ចាស់ស្បែកជើងមាស Kylian Mbappe មួយគ្រាប់។ Messi ក៏បានឈ្នះបាល់មាស ក្នុងនាមជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ផងដែរ៕