កីឡាករវាយកូនឃ្លីលើតុពីររូបរងការពិន័យពីសហព័ន្ធខ្លួន

Chann Chetra
44 មើល
0 នាទីអាន

កីឡាករ ណៃ សារ៉ាវ័យ និងកីឡាករ ឡាយ ភក្ដី ត្រូវបានសហព័ន្ធសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានសម្រេចដាក់ពិន័យកម្រិត បន្ទាប់ពីប្រព្រឹត្តទង្វើប្រាសចាកក្រមសីលធម៌សហព័ន្ធ។

លោក គង់ សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកកម្ពុជា បញ្ជាក់ថា សម្រាប់អតីតកីឡាករជម្រើសជាតិ ណៃ សារ៉ាវ័យ ទទួល ការពិន័យមិនឲ្យពាក់ព័ន្ធគ្រប់សកម្មភាពវាយកូនឃ្លីលើតុ ដោយសារធ្វើទង្វើមិនអាចទទួល យកបានក្នុងសង្គម។

ចំណែក ឡាយ ភក្ដី ដែលជាកីឡាករជម្រើសជាតិផងនោះមានកម្រិតស្រាលជាង ដោយគេមិនសូវគោរពវិន័យក្នុងការហ្វឹកហាត់។ ដូច្នេះគ្រាន់តែមិនអាចទទួល បានការអនុញ្ញាតិចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិក្នុងរយៈពេលមួយឆ្នាំ។

ក្នុងសេចក្ដីជូនដំណឹងពីការពិន័យនេះត្រូវបានចុះហត្ថលេខាជាផ្លូវការពីសំណាក់ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០៕