មានដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយនៅពេលជិតបិទទីផ្សារដោះដូរខែមករានេះ គឺខ្សែការពារ Joao Cancelo ខិតកៀកក្នុងការចាកចេញពី Manchester City ទៅកាន់ Bayern Munich។
កីឡាករព័រទុយហ្កាល់រូបនេះ ត្រូវបានរាយការណ៍ថា បានបង្ហាញអារម្មណ៍ខឹងសម្បារពេលហ្វឹកហាត់ បន្ទាប់ពីដឹងថា គេមិនស្ថិតនៅក្នុងជម្រើស១១នាក់ នៅក្នុងក្រុម Man City ដែលត្រូវចូលរួមការប្រកួត FA Cup ទល់នឹង Arsenal កាលពីថ្ងៃសុក្រ។ នេះបើយោងតាមប្រភពពី Daily Mail។