Skip to content
ម្ចាស់មេដាយមាសចំបាប់កម្ពុជា៣រូប និងសំរឹទ្ធម្នាក់ចូលរួមប្រកួតជើងឯកអាស៊ី U23 នៅកៀហ្ស៊ីស៊ីស្ថាន
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់មេដាយមាសចំបាប់កម្ពុជា៣រូប និងសំរឹទ្ធម្នាក់ចូលរួមប្រកួតជើងឯកអាស៊ី U23 នៅកៀហ្ស៊ីស៊ីស្ថាន

កីឡាករចំបាប់កម្ពុជា៤រូប កំពុងមានវត្តមានចូលរួមព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ី U23 នៅប្រទេស កៀហ្ស៊ីស៊ីស្ថាន។ ក្នុងនោះមាន៣នាក់ជាម្ចាស់មេដាយមាសស៊ីហ្គេមដូចជា ម៉ូ សារី, ស៊ូ បាលី និង ជា កញ្ញា ។ មេដាយសំរឹទ្ធស៊ីហ្គេម គឺកីឡាការិនី ជឿន ស្រីឡែន។

ការប្រកួតសម្រាប់អត្តពលិកកម្ពុជាចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា នេះ វេលាម៉ោង។

ចាប់ផ្តើមប្រកួតនៅម៉ោង១០ព្រឹកក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ត្រូវនឹងម៉ោង១១ព្រឹកម៉ោងនៅកម្ពុជា។

កីឡាការិនី ជឿន ស្រីឡែន ប្រកួតទម្ងន់៦២គីឡូក្រាម
កីឡាការិនី ជា កញ្ញា ៦៥គីឡូក្រាម
កីឡាករ ម៉ូ សារី ៩៧គីឡូក្រាម។ ចំណែកកីឡករ ស៊ូ បាលី ប្រកួតនៅថ្ងៃអាទិត្យ ទី១៨ ក្នុង់ប្រភេទទម្ងន់១២៥គីឡូក្រាម វិញ្ញាសាសេរី។

លោកស្រី ចូវ សុធារ៉ា ដែល បាន ចូល រួម ប្រកួត កីឡា អូឡាំពិក ឆ្នាំ ២០១៦ ត្រូវបានតែងតាំងជាគ្រូបង្វឹកដឹកនាំការប្រកួត។ ចំណែកលោក Komeil Ghasemi ដែលជាគ្រូបង្គោល និងធ្លាប់ជាកីឡាករឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១២ ក៏បានចូលរួមជួយដឹកនាំក្រុមផងដែរ៕