ម្ចាស់ក្លិប Inter Miami លោក Jorge Mas បានបង្ហើបពីការនាំយកអតីតមិត្តរួមក្រុមពីររូបរបស់ Messi មកចូលរួម នាពេលដ៏ខ្លីខាងមុខ។
ក្លិបនៃក្របខណ្ឌ Major League Soccer ទើបតែបានប្រកាសពីការព្រមព្រៀងផ្ទេរ ម្ចាស់ពាន Ballon d’Or ៧សម័យ ប៉ុន្ដែក្លិបនេះ ក៏មានការភ្ជាប់ជាមួយមិត្តរួមក្រុមរបស់គេនៅ Barcelona ផងដែរគឺ Jordi Alba និង Sergio Busquets។