អនាគតរបស់ខ្សែប្រយុទ្ធស្លាប Ousmane Dembele ជាមួយនឹងក្លិប Barcelona កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ទោះបីជាគេនៅសល់កុងត្រាមួយឆ្នាំទៀតនៅ Camp Nou ក៏ដោយ។ កីឡាករបារាំងរូបនេះ មានការភ្ជាប់ជាមួយក្លិប Paris Saint-Germain ស្របពេលដែល Barca កំពុងពិចារណាចំពោះការផ្ទេររូបគេទៅកាន់ក្លិបនៃក្របខណ្ឌ Ligue 1។
Dembele បានព្រមព្រៀងបន្ដកិច្ចសន្យាថ្មីរបស់ខ្លួននៅ Barcelona កាលពីរដូវក្ដៅឆ្នាំមុន បន្ទាប់ពីកិច្ចសន្យាចាស់របស់គេបានផុតសុពលភាព នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ កីឡាករបារាំងរូបនេះ បានឈានដល់ការព្រមព្រៀងជាមួយក្លិបកាតាឡូញ៉ា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ហើយគេបានចុះហត្ថលេខាកុងត្រារយៈពេលពីរឆ្នាំ ពោលគឺដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។