Skip to content
អ្នកចាត់ការក្រុមបាល់ទាត់វិ.ជម្ពូវ័ន្តចាត់ទុកពានរង្វាន់វិទ្យាល័យជាកន្លែងផ្ដល់ឱកាសនិងបណ្ដុះបណ្ដាលដល់យុវជន
    ទំព័រដើម  »  កីឡាជាតិ

អ្នកចាត់ការក្រុមបាល់ទាត់វិ.ជម្ពូវ័ន្តចាត់ទុកពានរង្វាន់វិទ្យាល័យជាកន្លែងផ្ដល់ឱកាសនិងបណ្ដុះបណ្ដាលដល់យុវជន

ក្នុងពានរង្វាន់ជើងឯកវិទ្យាល័យឆ្នាំ២០២៣ នេះជាឆ្នាំដំបូងហើយសម្រាប់ក្រុមបាល់ទាត់វិទ្យាល័យជម្ពូវ័ន្តក្នុងការត្រៀមចូលរួមក្នុងពានរង្វាន់មួយនេះ។ ក្នុងកិច្ចសម្ភាសជាមួយ AMS Sports អ្នកចាត់ការក្រុមវិទ្យាល័យជម្ពូវ័ន្ត លោក ហ៊ុល លីឡុង បានចាត់ទុកការចូលរួមក្នុងពានរង្វាន់វិទ្យាល័យជាកន្លែងផ្ដល់ឱកាសក្នុងការបង្ហាញសមត្ថភាពនិងបណ្ដុះបណ្ដាលដល់យុវជនជំនាន់ក្រោយ។