ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានឆ្លើយតបទៅ Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះឥរិយាបថរបស់ក្លិប ក្រោយក្រុមជម្រើសជាតិរបស់គេឈ្នះជើងឯក FIFA World Cup។
ក្រុមអាហ្សង់ទីនទទួលបានពាន World Cup ទី៣របស់ពួកគេកាលពីចុងឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះបារាំង ដែលជាប្រទេសនៃក្លិបដែលគេកំពុងប្រកបអាជីព។