លោក Kento Fujihara គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមសាមគ្គី ថាមូលហេតុដែលធ្វើឲ្យក្រុមរបស់លោកវាយបកយកឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិបានគឺ មកពីកត្តាសាមគ្គីក្នុងក្រុម ភាពអត់ធ្មត់ និង រួមផ្សំការអន់ថយនូវកម្លាំងពីក្រុមវិទ្យាល័យព្រះស៊ីវត្ថិ នៅវគ្គទី២ ។ នេះបើតាមការលើកឡើងពីគ្រូបង្វឹកសញ្ជតិជប៉ុន ក្រោយបញ្ជប់ការប្រកួត ដោយក្រុមវិទ្យាល័យជាស៊ីមសាមគ្គី បានយកឈ្នះ ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងលទ្ធផល ៣ទល់នឹង២ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០៣៣ ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាល៣ នាទីលានវិទ្យាល័យជាស៊ីមជ្រោយចង្វារ។