ក្លិបបាល់ទាត់អង្គរថាយហ្គឺរនឹងបើកដំណើរការកីឡដ្ឋានឌីជីថលដ៏ទំនើបដំបូងគេបង្អស់នៅប្រទេសកម្ពុជា នៅពេលកីឡដ្ឋានរបស់ពួកគេដែលមានឈ្មោះថា Tiger Stadium ត្រូវសាងសង់រួចរាល់ និងដំណើរការក្នុងឆ្នាំ២០២៤ ខាងមុខ។
ដំណឹងដ៏ពិសេសនេះត្រូវបានប្រកាសឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់រវាង WoderPass និង អង្គរថាយហ្គឺរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។
លោក ទុយ ចាន់តារា នាយកប្រតិបត្តិក្រុមហ៊ុន WonderPass Technologuy លើកឡើងថា គំនិតផ្ដួចផ្ដើមកីឡដ្ឋានឌីជីថលនេះបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងវិស័យកីឡា ជាពិសេសបាល់ទាត់។ លោកថា អង្គរថាយហ្គឺរ គឺជាក្លិបបាល់ទាត់នៅលីគកំពូលកម្ពុជាទី១ហើយដែលបានក្លាយជាដៃគូជាមួយ WonderPass តាំងពីចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០២២។
ថា្នក់ដដែលក៏បានលម្អិតពីអ្វីសារៈសំខាន់នៃកីឡដ្ឋានឌីជីថលនេះផងដែរ។
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរមានភាពរំភើបក្នុងការបើកកីឡដ្ឋានឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា និងផ្ដល់ជូនអ្នកគាំទ្រនូវបទពិសោធថ្មីមិនធ្លាប់មានពីមុន។
គួរដឹងដែរថា កីឡដ្ឋានថាយហ្គឺរ នឹងចាប់ផ្ដើមដំណើរការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ អំឡុងខែសីហា ឆ្នាំ២០២៤ ដោយជំហានដំបូងគ្រោងផ្ទុកទស្សនិកជនបាន៥០០០នាក់។ Tiger Stadium មានទីតាំងមិនឆ្ងាយពីកណ្ដាលក្រុងសៀមរាបប៉ុន្មានទេ ដោយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ៕