លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ទម្លាយថា ក្លិបបាល់ទះនៅជប៉ុនបានបង្ហាញការចាប់អារម្មណ៍លើកីឡាករកម្ពុជា។
ជាក់ស្ដែង មានក្លិបនៅជប៉ុនបានដាក់សំណើផ្ទេរ គួន មុំ ដែរ តែយឺតពេលបន្តិច ព្រោះស្មាត់ជម្រើសជាតិរូបនេះបានចុះកិច្ចសន្យាជាមួយក្លិបនៅវៀតណាមទៅហើយ៕