គ្រូបង្វឹកលំហាត់ប្រាណម្នាក់នៅតាខ្មៅមើលឃើញពលរដ្ឋក្នុងមូលដ្ឋានយកចិត្តទុកដាក់លើសុខភាពកាន់តែខ្លាំង

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

លោក ចាន់ សំភី ជាគ្រូបង្ហាត់លំហាត់ប្រាណមួយរូបនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល តាំងពីឆ្នាំ២០០៧ម្ល៉េះ។ លោកថា ពេលចាប់ផ្ដើមបង្ហាត់ដំបូងៗនាពេលនោះ មិនមានមនុស្សច្រើនទេហាត់ប្រាណ ពោលស្ងាត់ជ្រងំ តែក្រោយមក មានមនុស្សហាត់ប្រាណកាន់តែច្រើនឡើងជាងមុន។

ទាក់ទងទៅនឹងការបង្ហាត់ប្រាណ បុរសមានលំនៅនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រំឭកថា ដំបូងឡើយ គ្រាន់តែជាអ្នកហាត់ប្រាណធម្មតាៗប៉ុណ្ណោះ តែក្រោយហាត់បានមួយឆ្នាំ លោកក៏ត្រូវបានផ្ដល់ឱកាសជាគ្រូបង្ហាត់ ហើយក៏ចូលបង្ហាត់ពលរដ្ឋនៅក្រុងតាខ្មៅនេះរហូតមក។ លោកថា ការហាត់ប្រាណពិតជាមានសារៈសំខាន់ខ្លាំង ជាពិសេសជិត២០ឆ្នាំមកនេះ លោកមិនដែលកោសខ្យល់សូម្បីតែម្ដង។

លោក ចាន់ សំភី ក៏បានសំណូមពរឱ្យជនរួមជាតិឆ្លៀតពេលយ៉ាងណា ហាត់ប្រាណដើម្បីបានសុខភាពល្អ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕