Skip to content
    ទំព័រដើម  »  កីឡាជាតិ

សហព័ន្ធកីឡាទោចក្រយានកម្ពុជាយកការប្រកួតនៅឡាវជាការសាកល្បងសមត្ថភាពត្រៀមការប្រកួតជើកឯកថ្នាក់ជាតិខែក្រោយ

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានថ្លែងថាការនាំក្រុមកីឡាករកង់គួកកម្ពុជាចំនួន៣ក្រុម ស្មើនឹង១៥នាក់ នឹងត្រូវចេញទៅប្រកួតកម្មវិធីប្រណាំងទោចក្រយាន មិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ (C.L.V) គឺជាការសាកល្បងកម្រិតសមត្ថភាពរបស់កីឡាករកង់កម្ពុជាសម្រាប់ត្រៀមប្រកួតប្រជែងជ្រើសរើសជើកឯកថ្នាក់ជាតិនាដើមខែក្រោយ។

អគ្គលេខាធិការដដែលបន្តថាគម្រោងជាបន្ទាប់របស់សហព័ន្ធ ក៏ចាត់ទុកការប្រកួតនៅឡាវនេះ ជាកំណែទម្រង់ថ្មី ក្រោយក្រុមកីឡាករកង់របស់កម្ពុជាធ្វើមិនសូវបានល្អកំឡុងពេល SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយបន្ថែមលើការផ្លាស់ប្តូរគ្រូបង្វឹកនិងការជ្រើសរើសកីឡាករថ្មីៗផងដែរ។

“ការប្រកួតនេះក៏ជាការវាស់ស្ទង់ពីរបស់កីឡាករកម្ពុជាដែរ ព្រោះថាឆ្នាំក្រោយយើងនឹងធ្វើកំណែទម្រង់លើផ្នែកកង់គួករបស់យើង”។

គួរបញ្ជាក់ផងដែរថា ក្រុមកីឡាករកង់របស់កម្ពុជាទាំងអស់មិនថាជម្រើសជាតិ ឬជាក្រុមកីឡាករកម្រិតខ្ពស់ គឺមានពេលប្រមូលផ្តុំហ្វឹកហាត់បានត្រឹមតែជាងមួយខែទេសម្រាប់ការចូលរួមកម្មវិធីប្រណាំងនៅប្រទេសឡាវចន្លោះថ្ងៃទី០៣ ដល់ទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ៕