Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក អេ ភូថង ថាសមត្ថភាពរបស់ ធឿន ធារ៉ា ឥលូវត្រឹម ក្រុងចក្រ មិនបាច់លើកមកនិយាយនោះទេ

សមត្ថភាពរបស់ ធឿន ធារ៉ា នាពេលបច្ចុប្បន្ននេះ ត្រូវបានលោក អេ ភូថង លើកឡើងថាឈានមកដល់ចំណុចមួយ ដែលអាចតតាំងជាមួយកីឡាករលំដាប់ៗដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ នៅពេលឃើញការលើកឡើងលើបណ្ដាលសង្គមចង់ឲ្យជួប កីឡាករថៃ ក្រុងចក្រ ម្ដងទៀត លោកគ្រូធំ និយាយថាសម្រាប់ ធារ៉ា ត្បិតថាធ្លាប់ចាញ់ ក្រុងចក្រ តែឥលូវនេះអ្វីៗមិនដូចពេលមុននោះឡើយ ហើយប្រសិនបើមានការទាក់ទង សូម្បី បួខៅ ក៏មិនរួញរាឲ្យអ្នកលេងពូថៅដៃគុនខ្មែរ សាកល្បង ថែមទៀត៕