ហេតុផលចម្បងមួយជំរុញឱ្យ James ចូលរួម Real Madrid ទោះមានសំណើទឹកប្រាក់ល្អជាងពីក្លិបផ្សេង

Narong
35 មើល
0 នាទីអាន

នៅក្នុងខែកក្កដា ឆ្នាំ២០១៤ ពោលគឺកាលពី៩ឆ្នាំមុន James Rodriguez បានចូលរួមក្លិប Real Madrid ក្នុងតម្លៃផ្ទេរ៧៥លានអឺរ៉ូ ពីក្លិប Monaco។

បន្ទាប់ពីបានបង្ហាញភាពលេចធ្លោនៅក្នុងព្រឹតិការណ៍ FIFA World Cup 2014 នៅប្រទេសប្រេស៊ីល, ខ្សែបម្រើប្រយុទ្ធកូឡុំប៊ីរូបនេះ ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើននៅអឺរ៉ុប តែទីបំផុតគេបានជ្រើសរើសយក Real Madrid។

ក្លិបយក្សអេស្ប៉ាញមិនមែនជាជម្រើសតែមួយដែលបានដាក់សំណើផ្ទេរកីឡាករវ័យ៣១ឆ្នាំរូបនេះទេ ក្លិបអ្នកមានផ្សេងទៀតដូចជា Paris Saint-Germain និង Manchester City ក៏ចង់បានម្ចាស់ស្បែកជើងមាស World Cup 2014 រូបនេះផងដែរ។