បន្ទាប់ពីមានការប្រកាសពីការចាកចេញរបស់អ្នកចាំទី គង់ រ៉ាហ្វាត់ ដោយក្លិបគិរីវ់ង់សុខសែនជ័យ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា កីឡាករវ័យក្មេងរូបនេះក៏បានបញ្ជាក់ពីមូលហេតុផងដែរ។
អតីតសមាជិកយុវជនបាទីអះអាងថា ការចាកចេញនេះដោយសារតែរូបគេ និងគិរីវង់បានយល់ព្រមលើការផ្ទេរទៅកាន់ក្លិបថ្មីរួចទៅហើយ។
រ់ាហ្វាត់បានសរសេរលើគណនី Facebook ដោយភ្ជាប់នឹងសំណេរពីការបញ្ជាក់នេះ។ តែអ្វីគួរកត់សម្គាល់ខ្លាំងនោះ គឺគេឃើញមានការ tag ឲ្យលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទទៀតផង។
ការ tag ទំនងជាតម្រុយមួយដែរថា គង់ រ៉ាហ្វាត់ ទំនងទៅចូលរួមក្រុម Tiffy Army នេះហើយមើលទៅ។ យ៉ាងណា កីឡាករធ្លាប់លេងនៅអគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ មិនបញ្ជាក់ពីឈ្មោះទ្រនំថ្មីនេះឡើយ៕