ថ្លែងមកកាន់ក្រុមការងារ AMS Sports លោក លី គឹមសេង ជាគ្រូបង្វឹកប្រចាំក្លឹបវាយសីភ្នំពេញបានលើកឡើងអំពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីប្រកួតថ្នាលវាយសីលើកដំបូងក្នុងឆ្នាំ២០២៤នេះគឺដើម្បីវាស់ស្ទងនៅសមត្ថភាពក្រុមកីឡាករ-កីឡាការិនីដែលបានមកហ្វឹកហាត់ជាមួយក្លឹបវាយសីភ្នំពេញកន្លងមកនេះ។
គ្រូបង្វឹកវ័យ ២៩ឆ្នាំខាងលើក៏បានបន្តថាសម្រាប់កម្មវិធីលើកទីមួយនេះគឺមានត្រឹមមួយប្រភេទវិញ្ញសាប៉ុណ្ណោះគឺវិញ្ញាសាវាយគូចម្រុះ ក៏ព្រោះតែចង់ឱ្យក្រុមកីឡាករទាំងអស់ចេះរៀនធ្វើការងារជាក្រុម ចេះជួយយឹតយោងគ្នាទៅវិញទៅមក។
“សំឡេង”
នេះជាឆ្នាំទីមួយហើយដែលក្លឹបវាយសីភ្នំពេញបង្កើតការប្រកួតវាយសីសម្រាប់យុវជនដែលមានរយៈពេល ១ថ្ងៃកន្លះ ពោលចាប់ផ្តើមក្នុងថ្ងៃទី ៨ខែមីនា និងបិទបញ្ចប់នៅព្រឹកថ្ងៃទី ៩ខែមីនាឆ្នាំ២០២៤។ សម្រាប់ក្រុមកីឡាករ-កីឡាការិនីសរុបដែលបានចូលរួមឆ្នាំនេះមានចំនួន ៣២នាក់ ត្រូវនឹង១៦គូ៕